ពិភពលោកទាំងមូល កំពុងឆ្លងកាត់ ស្ថានភាពសេដ្ឋកិច្ច ដែលមានដំណើរការ មិនល្អប្រសើរ ជាច្រើនជំពូក។ ប្រឈមមុខនឹងបញ្ហាទាំងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៥នេះ នឹងមានកំរិតត្រឹមតែ ៣,៣%ប៉ុណ្ណោះ។ ទោះបីជាវិបត្តិក្រិក មិនបានជះឥទ្ធិពលដោយផ្ទាល់ ទៅលើសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏គេមិនអាចបណ្តោយឲ្យ បញ្ហានៅរ៉ាំរ៉ៃដូច្នេះបានដែរ។
នារយៈពេលមុននេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ទុកថា កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៥ និងមានចំនួន ៣,៥ %។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ទី ៩កក្កដានេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ បានកាត់បន្ថយការសង្ឃឹមចំនួន ០,២% ពោលគឺកំណើនសេដ្ឋកិច្ចនឹងមានចំនួនប្រមាណជា ៣,៣% ប៉ុណ្ណោះ។
ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០១៥ ដែលមានមិនល្អប្រសើរ ត្រូវបានមូលនិធិរូបិយត្ថុអន្តរជាតិ យល់ថាបណ្តាលមកស្ថានភាពសេដ្ឋកិច្ច នៅតំបន់អាមេរិកខាងជើង ដូចជាកាណាដា និងអាមេរិក ដែលបានជួបការលំបាក ក្នុងកំឡុង៦ខែដើមឆ្នាំនេះ។ ជាក់ស្តែង FMI បានព្យាករណ៍ទុកថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក អាចមានត្រឹមតែ ពី ០,៦% ទៅ ២,៥ % ប៉ុណ្ណោះ។ រឺឯកំណើនសេដ្ឋកិច្ចកាណាដាវិញ អាចមានចន្លោះពី ០,៧% ទៅ ១,៥%។
គួរបញ្ជាក់ផងដែរថា ភាពរអាក់រអួលនៃសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ មួយផ្នែកធំ បានធ្វើឲ្យប៉ះពាល់ផងដែរ ទៅលើទីផ្សារហិរញ្ញវត្ថុ តម្លៃភាគហ៊ុនដែលបានធ្លាក់ថ្លៃ ធ្វើឲ្យមានការបង់ខាតជាច្រើន។ ក្នុងអំឡុងពេល ៣សប្តាហ៍កន្លងមកនេះ ទីផ្សារភាគហ៊ុនក្រុងសៀងហៃ របស់ចិន បានខាតបង់ប្រាក់ជាង ៣០០០ពាន់លានដុល្លារ។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ លើពិភពលោក កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារតែកំណើនសេដ្ឋកិច្ច មិនមានសន្ទុះ។ សន្ទុះសេដ្ឋកិច្ចដែលចិនកំពុងតែ ព្យាយាមផ្តល់ទៅឲ្យការប្រើប្រាស់ក្នុងស្រុក ជាជាងការនាំចេញ ដូចដែលចិនធ្លាប់ស្គាល់កន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ មិនបានកំណត់ដោយផ្ទាល់ទេថា វិបត្តិហិរញ្ញវត្ថុក្រិក បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើភាពរអាក់រអួល ក្នុងដំណើរសេដ្ឋកិច្ចពិភពលោក។ FMI បានព្យាករណ៍ថា សហគមន៍អឺរ៉ុប នឹងមានកំណើនសេដ្ឋកិច្ចប្រមាណជា ១,៥%។ សេដ្ឋកិច្ចបារាំងនឹងមានកំណើនចំនួន ១,២% រីឯអាល្លឺម៉ង់វិញ មាន១,៦%។ ក៏ប៉ុន្តែ បើសិនជាក្រិក ត្រូវចាកចេញពីតំបន់ចាយលុយអឺរ៉ូ នោះស្ថានភាពហិរញ្ញវត្ថុក្នុងតំបន់អឺរ៉ុប អាចនឹងជួបបញ្ហា។ ដូច្នេះ វាជាការចាំបាច់សម្រាប់សហភាពអឺរ៉ុប ក្នុងការរកដំណោះស្រាយមួយសមរម្យ ក្នុងវិបត្តិហិរញ្ញវត្ថុក្រិក មុននឹងវាឆ្លងរាលដាល កាន់តែធំ ទៅក្នុងតំបន់ចាយលុយអឺរ៉ូទាំងមូល៕