កីឡាករ កែវ រំចង់ បានឆ្លើយឆ្លងតាមរយៈបណ្ដាញសង្គម Facebook ជាមួយនឹងជើងខ្លាំងថៃ Yudsanklai ដើម្បីណាត់ជួបគ្នាម្តងទៀតនៅសង្វៀន Thai Fight ហើយពាក្យសំដីឌឺដងគ្នាខ្លះៗគួរឲ្យចាប់អារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះជើងខ្លាំងថៃម្នាក់នេះឲ្យទៅនិយាយជាមួយអ្នករៀបចំ កម្មវិធី Thai Fight ខណៈ កែវ រំចង់បានឲ្យលេខទូរសព្ទទំនាក់ទំនងថែមទៀត។
កីឡាករកែវ រំចង់ (ប្រកួតកន្លងទៅ)
កែវ រំចង់បាននិយាយត្រង់ៗតែម្ដងថា គេពិតជាចង់ប្រកួតជាមួយ Yudsanklai ពិតមែន។ បើទោះបីជាកីឡាករថៃ Yudsanklai បានប្រាប់ទៅ កែវ រំចង់ ថា ពួកគេជាមិត្តភក្តិ ប៉ុន្តែ កែវ រំចង់ បានឆ្លើយវិញថា ៖«នេះជាការគិតរបស់អ្នកតែម្នាក់ឯង យើងជាមិត្តពេលនៅក្រៅសង្វៀន នៅលើសង្វៀនយើងមិនមែនជាមិត្តឡើយ» ។ ទន្ទឹមនឹងនោះដែរ Yudsanklai ក៏បានឆ្លើយតប់វិញដែរថាគេនៅរង់ចាំស្វាគមន៍កីឡាករកម្ពុជាកែវ រំចង់ជានិច្ច។
តោះកុំបង្អង់យូរមើលការសន្ទនាឆ្លើយឆ្លងរបស់អ្នកទាំងពីរនៅខាងក្រោម៖
សម្រាប់ការឆ្លងឆ្លើយនេះ Yudsanklai មិនចេះភាសាអង់គ្លេសទេ គឺមានអ្នកទី៣ជាអ្នកសរសេរជំនួស ហើយក៏មិនប្រាកដ១០០%ថា គណនី Facebook ដែលឆ្លើយឆ្លងជាមួយ កែវ រំចង់ ពិតជារបស់ Yudsanklai ឬយ៉ាងនោះទេ។ ទោះយ៉ាងណា ការឆ្លងឆ្លើយនេះពិតជាបង្ហាញឲ្យនូវចិត្តក្លាយហានរបស់កីឡាករកម្ពុជាម្នាក់នេះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រភព៖ កែវ រំចង់
ប្រភព៖ កែវ រំចង់
)